LOCATION
សង្កាត់បឹងកេងកង១ (BKK1) ដែលមានផ្ទៃដីប្រមាណ១ គីឡូម៉ែត្រការ៉េ ស្ថិតនៅជ្រុងប៉ែកឦសាននៃវិមានឯករាជ្យ គឺជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ និងជាតំបន់ដ៏មានកិត្យានុភាពប្រមូលផ្ដុំដោយជនបរទេស និងអ្នកមានជីវភាពធូរធាររស់នៅច្រើន។
BKK1 ខាងត្បូង ស្ថិតនៅប៉ែកខាងត្បូងនៃ BKK1 ត្រូវបានគេស្គាល់ថាជា “តំបន់ពិសេសរបស់ស្ថានទូត និងក្រសួងរដ្ឋបាលសាធារណៈ” ព្រោះវាជាប់នឹងទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ក្រសួងរដ្ឋបាលសាធារណៈ និងស្ថានទូតនៃប្រទេសផ្សេងៗ រួមទាំងស្ថានទូតជប៉ុនផងដែរ។
ដោយសារតែវាជាតំបន់ពិសេសសម្រាប់ស្ថានទូតនិងក្រសួងរដ្ឋបាលសាធារណៈ ទើបមានការរឹតបន្តឹងលើកម្ពស់អគារ ដូច្នេះហើយមិនមានអគារណាមួយអាចបាំងបិទទិដ្ឋភាពដ៏អស្ចារ្យបាននោះឡើយ ដែលនេះបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ប្រណីត ពោរពេញទៅដោយរុក្ខជាតិបៃតង ។
ទាំងតំបន់ BKK1 និង BKK1 ខាងត្បូង គឺជាទីតាំងដែលមានតម្លៃដីធ្លីថ្លៃបំផុត ព្រមទាំងមានអត្រាឧក្រិដ្ឋកម្មទាបបំផុត មានសន្តិសុខល្អ ទើបមានប្រជាប្រិយភាព ដែលគួរឱ្យទាក់ទាញសម្រាប់អ្នកមានជីវភាពធូរធារនិង ជនបរទេស។
ត្រឹមតែរយៈពេល5នាទីពី BKK1 និង BKK1 ខាងត្បូងប៉ុណ្ណោះមាននូវធនាគារ សាលារៀនអន្តរជាតិ ផ្សារទំនើបអ៊ីអន ហាងកាហ្វេស្តាបាក់ (Starbucks) សេវិនអីឡេវិន (7-Eleven) បាសាក់លែន (Basak Lane) ដែលមានជនបស្ចិមប្រទេសប្រមូលផ្តុំគ្នាយ៉ាងកុះករ និងភោជនីយដ្ឋានលំដាប់លេខមួយបម្រើជូនមុខម្ហូបអន្តរជាតិជាច្រើន។