BRAND
ខុនដូ J-Tower 3 គឺជាអគារខ្ពស់បំផុតនៅកម្ពុជា ហើយមិនត្រឹមតែជាអត្តសញ្ញាណថ្មីមួយសម្គាល់រាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការរីកចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។
នៅលើពិភពលោក អគារដែលមានកម្ពស់300ម៉ែត្រជាង គេមិនហៅថា Skyscraper ទេ តែត្រូវហៅថាអគារ Super Tallest វិញ។ Super Tallest អាចសាងសង់បាន លុះត្រាតែទីតាំងសាងសង់នោះស្ថិតនៅក្នុងប្រទេសដែលមានស្ថិរភាពផ្នែកនយោបាយ និងសន្តិភាព ហើយនិងត្រូវមានបច្ចេកវិទ្យាផ្នែកសំណង់ទៀតផងដែរ ដូច្នេះនេះគឺជាកម្មវិធីគម្រោងមួយដែលមានកិត្យានុភាពទាំងសម្រាប់ជាតិ និងទាំងសម្រាប់តំបន់។
គម្រោងប្រកបដោយកិត្យានុភាព និងបច្ចេកវិទ្យារបស់កម្ពុជានេះ នឹងត្រូវបានអនុវត្តដោយក្រុមហ៊ុន Tanichu Assetment CO .,LTD គឺជាក្រុមហ៊ុនជប៉ុនដែលមានស្នាដៃ និងការទុកចិត្តជាច្រើននៅកម្ពុជា។ កម្មវិធីគម្រោងដែលប្រគល់ដោយក្រុមហ៊ុននោះ គឺជាម៉ាកយីហោមានការជឿទុកចិត្តយ៉ាងខ្លាំងបំផុតនៅក្នុងកម្ពុជាផងដែរ។
ម៉ាកយីហោដែលមានទំនុកចិត្ត មិនត្រឹមតែផ្តោតសំខាន់ទៅលើគុណភាព និងការឌីហ្សាញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននោះមិនដែលឱ្យមានគ្រោះថ្នាក់កើតឡើងក្នុងការងារសាងសង់ មិនដែលមានការយឺតយ៉ាវក្នុងការងារនិងការប្រគល់ជូនឡើយ ដែលនេះផ្ទុយពីស្ថានភាពឧស្សាហ៍កើតមាននៅក្នុងតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ជាដើម ហើយទោះបីជាស្ថិតក្រោមស្ថានភាពកំពុងមានការរាលដាលនៃជំងឺកូវីដយ៉ាងណាក៏ដោយ ក៏បានសម្រេចការបញ្ចប់ការងារនិងប្រគល់ខុនដូ J-Tower 2 មានកម្ពស់ 43 ជាន់ដោយមិនមានការយឺតយាវនោះទេ។ ក្រុមហ៊ុនក៏បានទទួលការអនុញ្ញាតឱ្យសាងសង់អគារ Super Tallest មានកម្ពស់ 333ម៉ែត្រ ដែលនេះគឺជាករណីមានតែមួយគត់នៅប្រទេសកម្ពុជា។
J-Tower 3 គឺជានិមិត្តសញ្ញានៃកិត្យានុភាព និងបច្ចេកវិទ្យានៃកម្ពុជា បច្ចុប្បន្ននេះកំពុងមានការចូលរួមដោយផ្នែករដ្ឋ និងដោយផ្នែកឯកជនជាមួយគ្នា នោះហើយជាគេហដ្ឋានកម្ពស់ខ្ពស់ដែលត្រូវបានដាក់ស្តង់ដាសាងសង់តឹងរ៉ឹងបំផុតនៅប្រទេសកម្ពុជា!
ខុនដូ J-Tower 3 នឹងបង្ហាញចក្ខុវិស័យពីអនាគតកាលរបស់កម្ពុជា នៅចំកណ្តាលរាជធានីភ្នំពេញ។
យើងសន្យា ផ្តល់ជូនរបៀបរស់នៅងាយស្រួល និងល្អប្រសើរដែលសមស្របទៅនឹងឋានៈរបស់លោកអ្នក!