FACILITY

Background

77F Sky Bar & Infinite Pool

 

50F Main Lobby

 

49F Indoor Pool,Kid Pool

27F Fitness

 

26F Green Park

 

11F Play Ground

 

លើសពីសណ្ឋាគារផ្កាយ 7 ទៅទៀត មានតែ J-Tower 3 មួយប៉ុណ្ណោះ ដែលផ្តល់ជូននូវគ្រឿងបរិក្ខារប្រកបដោយប្រណីតភាព ភាពឆើតឆាយ ល្អប្រសើរបំផុត ដែលនឹងជួយលើកកម្ពស់គុណភាពជីវិតរបស់លោកអ្នកដោយផ្តល់នូវផាសុកភាពនៃការរស់នៅ និងការកម្សាន្ត។

គ្រប់សម្ភារៈ និងបរិក្ខារនៅក្នុងគម្រោងនេះ ត្រូវប្រើប្រាស់ដោយអ្នករស់នៅផ្ដាច់មុខ។ ទោះបីជាមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុងដ៏ធំមានភាពរស់រវើកនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ក៏វាបង្កើតបរិយាកាសផ្ទាល់ខ្លួនដែលមានភាពស្ងប់ស្ងាត់សម្រាប់លោកអ្នកតែមួយគត់ ដែលអ្នកនឹងមិនមានអារម្មណ៍ដូចជាអ្នកនៅចំកណ្តាលទីក្រុងនោះទេ។

77F

ស្កាយបារ និងអាងហែលទឹកលើអាកាស

ស្កាយបារ និងអាងហែលទឹកលើអាកាសលាតសន្ធឹងដាច់កន្ទុយភ្នែកនៅទីតាំងខ្ពស់បំផុតនៅលើពិភពលោក។

ភោជនីយដ្ឋានឯកជន

ភោជនីយដ្ឋានដែលអាចទទួលទានម្ហូបអាហារបណ្ដើរ មើលទេសភាពស្អាតៗពីជាន់ទី 77 លាតសន្ធឹងនៅចំពោះមុខបណ្ដើរ តាំងពីពេលព្រឹក ពេលថ្ងៃ រហូតដល់ពេលល្ងាច។

50F ទីតាំងរ៉ូយ៉ាល់

ឡោញរ៉ូយ៉ាល់សម្រាប់តែអ្នករស់នៅ

កាហ្វេ បារស្រាក្រហម ហាងតូច បន្ទប់ពាណិជ្ជកម្ម

49F J-ឧទ្យានទឹក និងស្ប៉ា

ឧទ្យានទឹកដែលមានស្លាយរំអិល និងធុងទឹកដ៏ធំនៅពីលើសម្រាប់បាចសាចទឹកនៅពេលមានទឹកពេញ។

អាងហែលទឹកដ៏ប្រណីត គួបផ្សំនឹងបរិយាកាសបែបរីសតស្ថិតចំកណ្តាលបេះដូងនៃទីក្រុង។

អាងងូតទឹកបែបជប៉ុនដ៏ធំ ដែលលោកអ្នកអាចសម្រាក និងបន្ធូរអារម្មណ៍បាន។

លោកអ្នកអាចអញ្ជើញមកទទួលបទពិសោធស្ប៉ាដ៏ប្រណីតនិងមានគុណភាពខ្ពស់ រួមជាមួយនឹងក្លិនក្រអូបប្រហើរជាប់ចិត្ត មានភាពទំនើបទាន់សម័យ។

កន្លែងលេងកីឡាមានឧបករណ៍សព្វគ្រប់បែបយ៉ាង ដែលអាចប្រើប្រាស់បានចាប់ពីអ្នកទើបតែចាប់ផ្តើមលេងថ្មីៗ រហូតដល់អត្តពលិកពីច្រកមួយទៅដល់ច្រកមួយ(ពីទ្វារមួយទៅទ្វារមួយ) មកដល់បន្ទប់លោកអ្នក។

វាមានគ្រប់បរិក្ខារ និងសម្ភារៈទាំងអស់ រួមមានអាងហែលទឹកសម្រាប់កីឡាហែលទឹកផងដែរ។

27F កន្លែងហាត់ប្រាណ

កន្លែងលេងកីឡាមានឧបករណ៍សព្វគ្រប់បែបយ៉ាង ដែលអាចប្រើប្រាស់បានចាប់ពីអ្នកទើបតែចាប់ផ្តើមលេងថ្មីៗ រហូតដល់អត្តពលិកពីច្រកមួយទៅដល់ច្រកមួយ(ពីទ្វារមួយទៅទ្វារមួយ) មកដល់បន្ទប់លោកអ្នក។

វាមានគ្រប់បរិក្ខារ និងសម្ភារៈទាំងអស់ រួមមានអាងហែលទឹកសម្រាប់កីឡាហែលទឹកផងដែរ។

26F ឧទ្យានរុក្ខជាតិ

មានបរិស្ថានពោរពេញទៅដោយរុក្ខជាតិចម្រុះជាច្រើនដែលទទួលការថែទាំយ៉ាងល្អ ដែលមើលទៅហាក់ដូចជាមិនមែននៅក្នុងអគារដ៏ខ្ពស់ចំកណ្ដាលទីក្រុងអ‌៊ីចឹង។

ឧទ្យានដែលទទួលស្វាគមន៍អ្នកស្នាក់នៅ អាចរត់ត្រឹកៗ ដើរលេង និងអានសៀវភៅយ៉ាងងាយស្រួលក្នុងលំហអាកាសដ៏ល្ហល្ហេវទទួលពន្លឺព្រះអាទិត្យយ៉ាងកក់ក្ដៅច្រើន។

11F កន្លែងលេង

ជាន់កម្សាន្តសម្រាប់ក្រុមគ្រួសារពីក្មេងតូចៗរហូតដល់មនុស្សពេញវ័យ អាចរីករាយកម្សាន្តជាមួយកីឡាប៊ីយ៉ា កីឡាវាយកូនឃ្លីលើតុ កីឡាវាយកូនហ្គោលនិម្មិត បន្ទប់ការ៉ាអូខេ×4បន្ទប់ កន្លែងលេងបោះបូលីង2ប្រឡោះ កន្លែងលេងសម្រាប់កុមារ និងសកម្មភាពកម្សាន្តសប្បាយផ្សេងទៀត។

tanichu assetment co.,ltd

ADDRESS:

J-City Condominium (Company Head Office Building) No:35 , Street:322, Sangkat Boeung Keng Kang 1,Khan Boeung Keng Kang Phnom Penh, Cambodia

License:

Estate Agent License: E-14-135
Professional Certificate of Realtor: R-14-135-01

CONTACT:

 

J-TOWER3 Showroom

ADDRESS: 432e Preah Monivong Blvd(93), Phnom Penh

© 2024 Tanichu Assetment Co.,Ltd. All Rights Reserved.